9. [APP] របៀបស្នើសុំការបង្វិលសងប្រាក់
1 min. readlast update: 10.24.2023 1. បើកកម្មវិធី Brastel Remit
2. ចុចលើ មឺនុយ (សញ្ញាត្រេ 3 ដែលមានទីតាំងនៅផ្នែកខាងលើជ្រុងខាងឆ្វេងនៃកម្មវិធី)
3. ចុចយក គណនីរបស់ខ្ញុំ
4. ចុចយក បង្វិលសងប្រាក់
5. បញ្ជាក់ចំនួនទឹកប្រាក់ដែលត្រូវបង្វិលសងវិញ។ សូមចំណាំថា "ថ្លៃសេវាបង្វិលសង" គឺ 750 យ៉េន។
6. ចុច បន្ទាប់
7. ជ្រើសរើសគ្រឹះស្ថានហិរញ្ញវត្ថុដែលអ្នកចង់បង្វិលប្រាក់ចូល
8. * សម្រាប់ធនាគារ សូមបញ្ចូលឈ្មោះធនាគារ និងឈ្មោះសាខា ឬលេខកូដ បន្ទាប់មកជ្រើសរើសប្រភេទគណនី ហើយបញ្ចូលលេខគណនី និងឈ្មោះម្ចាស់គណនី។ ចុច បន្ទាប់
* សម្រាប់ធនាគារប្រៃសណីយ៍ជប៉ុន ជ្រើសរើសប្រភេទគណនី បញ្ចូលលេខគណនី និងឈ្មោះម្ចាស់គណនី (ជាជម្រើស)។ ចុច បន្ទាប់
9. ថតរូបគណនីធនាគារ/សៀវភៅធនាគារប្រៃសណីយ៍ជប៉ុន ឬកាតធនាគាររបស់អ្នក រួចជ្រើសរើសប្រភេទឯកសារ ហើយចុច បន្ទាប់
10. ពិនិត្យមើលព័ត៌មាន ប្រសិនបើត្រឹមត្រូវហើយ សូមចុច បន្ទាប់ ។ ប្រសិនបើព័ត៌មានមិនត្រឹមត្រូវទេ សូមចុច កែតម្រូវ ដើម្បីធ្វើការកែតម្រូវ រួចចុច បន្ទាប់
11. បញ្ជាក់ព័ត៌មាន រួចចុច ស្នើសុំការបង្វិលសងប្រាក់
12. ចុច យល់ព្រម នៅពេលដែលមានសារបង្ហាញថា "សំណើបង្វិលសងប្រាក់របស់អ្នកត្រូវបានបញ្ជូនដោយជោគជ័យ"
Was this article helpful?