1. តើថ្លៃសេវាផ្ញើប្រាក់ប៉ុន្មាន?
ពី ¥1,000 ដល់ ¥30,000 = ¥880
ពី ¥30,001 ដល់ ¥100,000 = ¥1,480
ពី ¥100,001 ដល់ ¥800,000 = ¥1,680
សំគាល់៖ ថ្លៃសេវាផ្ញើប្រាក់ និងថ្លៃដាក់ប្រាក់នឹងត្រូវកាត់ចេញពីចំនួនទឹកប្រាក់ដែលបានដាក់។
2. តើចំនួនទឹកប្រាក់ប៉ុន្មានដែលខ្ញុំអាចផ្ញើក្នុងមួយប្រតិបត្តិការ?
អប្បបរមានៃចំនួនទឹកប្រាក់ផ្ញើក្នុងមួយប្រតិបត្តិការ = ¥1,000
អតិបរមានៃចំនួនទឹកប្រាក់ផ្ញើក្នុងមួយប្រតិបត្តិការ = ¥800,000
អតិបរមានៃចំនួនទឹកប្រាក់ផ្ញើក្នុងមួយថ្ងៃ = ¥1,000,000
3. តើរយៈពេលប៉ុន្មានទើបអ្នកទទួលអាចទទួលបានប្រាក់?
- សម្រាប់ការផ្ញើឱ្យដកជាសាច់ប្រាក់៖ រយៈពេលពី 15 នាទី ទៅ 3 ម៉ោង។
- សម្រាប់ការផ្ញើចូលគណនីធនាគារ៖ រយៈពេលពី 1 ថ្ងៃ ទៅ 3 ថ្ងៃនៃថ្ងៃធ្វើការ។
4. តើអ្នកទទួលអាចដកសាច់ប្រាក់បានដោយរបៀបណា?
អ្នកទទួលអាចដកសាច់ប្រាក់នៅភ្នាក់ងារដកប្រាក់ណាមួយក្នុងចំណោមខាងក្រោម៖
ធនាគារ ABA Bank - Advanced Bank of Asia Limited
ធនាគារ Sacombank (Cambodia) PLC
5. តើខ្ញុំអាចផ្ញើប្រាក់ទៅគណនីធនាគារនៅកម្ពុជាបានដែរឬទេ?
បាទ/ចាស៎ លោកអ្នកអាចផ្ញើប្រាក់ចូលធនាគារនៅកម្ពុជាបាន ដែលមានរហូតដល់ 36 ធនាគារ។ សូមចំណាំថា ប្រាក់ដែលផ្ញើទៅជារូបិយប័ណ្ណដុល្លាអាមេរិចតែប៉ុណ្ណោះ។
6. តើខ្ញុំអាចផ្ញើប្រាក់ទៅអតិថិជនក្រុមហ៊ុននៅកម្ពុជាបានដែរឬទេ?
ទេ លោកអ្នកអាចត្រឹមតែផ្ញើប្រាក់ទៅបុគ្គលណាមួយប៉ុណ្ណោះ។
7. តើអ្នកទទួលនៅកម្ពុជាអាចទទួលប្រាក់ជាដុល្លាអាមេរិចបានដែរឬទេ?
បាទ/ចាស៎ អ្នកទទួលប្រាក់នៅកម្ពុជាអាចត្រឹមតែទទួលប្រាក់ជាដុល្លាអាមេរិចប៉ុណ្ណោះ។ ពួកគាត់មិនអាចទទួលជាប្រាក់រៀលខ្មែរបានទេ។
8. តើឯកសារអ្វីខ្លះដែលអ្នកទទួលត្រូវភ្ជាប់ទៅជាមួយនៅពេលទៅដកសាច់ប្រាក់នៅភ្នាក់ងារដកប្រាក់នៅកម្ពុជា?
- អ្នកទទួលត្រូវតែយកភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណច្បាប់ដើមរបស់គាត់ និងលេខយោងនៃប្រតិបត្តិការ “reference number” (សូមមើលសំនួរទី 13)
- បំពេញទំរង់បែបបទ
- ទទួលយកប្រាក់
9. តើអ្នកទទួលត្រូវបង់ថ្លៃអ្វីទេពេលដកប្រាក់?
ទេ
10. តើខ្ញុំអាចដាក់ប្រាក់ដែលខ្ញុំចង់ផ្ញើ ដោយប្រើកាតដាក់ប្រាក់ Yucho ពីក្រុមហ៊ុន Brastel Remit ដោយរបៀបណា?
ដើម្បីប្រើកាតដាក់ប្រាក់ Yucho សូមទៅកាន់ធនាគារ Japan Post ដែលនៅជិតលោកអ្នក (ឬទៅហាងលក់ទំនិញ Family Mart ដែលមានទូ ATM របស់ធនាគារ Japan Post) រួចធ្វើការដាក់ប្រាក់ចូលក្នុងទូ ATM។ លោកអ្នកនឹងឃើញសេចក្តីណែនាំពីរបៀបប្រើប្រាស់ទូ ATM នៅលើកម្មវិធី Brastel Remit app ៖ Menu > Deposit Instructions > Yucho Card
- ចំនួនដាក់ប្រាក់អតិបរមាក្នុងមួយលើក៖ ¥100,000
- ប្រសិនបើលោកអ្នកចង់ដាក់ប្រាក់លើសពី ¥100,000លោកអ្នកនឹងត្រូវធ្វើការដាក់ប្រាក់ច្រើនលើក។ កម្មវិធី Brastel Remit App ក៏មានបង្ហាញចំនុចសំខាន់ៗពីរបៀបសន្សំប្រាក់ជាមួយថ្លៃចំណាយលើសេវា ATM នៅពេលធ្វើការដាក់ប្រាក់ច្រើនលើក។ បើកកម្មវិធី Brastel Remit app រួចចូលទៅកាន់ Menu > Deposit Instructions > Yucho Card > ជ្រើសយកកន្លែងដែលលោកអ្នកចង់ធ្វើការដាក់ប្រាក់៖ ធនាគារ Japan Post ឬ ហាងទំនិញ Family Mart > ជ្រើសយកប្រភេទ ATM ដែលលោកអ្នកនឹងធ្វើការដាក់ប្រាក់។ បន្ទាប់មកចុចលើ “TIP: SAVE MONEY!” ។
11. ខ្ញុំមានគណនីធនាគារនៅជប៉ុន។ តើខ្ញុំអាចផ្ញើប្រាក់ពីគណនីធនាគាររបស់ខ្ញុំទៅកម្មវិធី Brastel Remit app របស់ខ្ញុំបានដែរឬទេ?
បាទ/ចាស៎ លោកអ្នកអាចធ្វើបាន។ ប្រសិនបើលោកអ្នកមានគណនីធនាគារ Japan Post លោកអ្នកអាចផ្ញើប្រាក់នៅទូ ATM ឬដោយប្រើសេវាធនាគារលើប្រព័ន្ធអ៊ីនធឺណេត (internet banking) តាមរយៈគេហទំព័រធនាគារ Japan Post ។
ចំនុចសំខាន់៖ សូមកុំភ្លេចបញ្ចូលលេខកូដដាក់ប្រាក់របស់លោកអ្នកដែលបានផ្តល់ដោយយើងខ្ញុំដូចដែលមាននៅក្នុងសេចក្តីណែនាំនៃការដាក់ប្រាក់។ លេខកូដដាក់ប្រាក់អនុញ្ញាតឲ្យយើងខ្ញុំកំណត់បាននូវការដាក់ប្រាក់របស់លោកអ្នក ហើយធ្វើការបញ្ចូលចំនួនទឹកប្រាក់ចូលទៅក្នុងសមតុល្យរបស់លោកអ្នកដោយស្វ័យប្រវត្តិ។
ប្រសិនបើលោកអ្នកមានគណនីធនាគារផ្សេង សូមពិនិត្យមើលសេចក្តីណែនាំនៅលើកម្មវិធី Brastel Remit app ៖ សូមបើកកម្មវិធី រួចចុចលើនិមិត្តសញ្ញាជម្រើស (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) >> Deposit Instructions > Bank Transfer > Other banks ។
12. ខ្ញុំមិនមានគណនីធនាគារនៅជប៉ុនទេ ហើយក៏មិនមានកាតដាក់ប្រាក់ដែរ។ តើខ្ញុំអាចដាក់ប្រាក់ចូលកម្មវិធី Brastel Remit app របស់ខ្ញុំដោយរបៀបណា?
សូមធ្វើការដាក់ប្រាក់ជាសាច់ប្រាក់នៅទូ ATM នៃសាខាធនាគារដែលនៅជិតលោកអ្នក ឬធ្វើការដាក់ប្រាក់នៅបញ្ជរធនាគារ។
សូមពិនិត្យមើលសេចក្តីណែនាំនៅលើកម្មវិធី Brastel Remit app៖ សូមបើកកម្មវិធី រួចចុចលើនិមិត្តសញ្ញាជម្រើស (នៅផ្នែកខាងលើជ្រុងខាងឆ្វេង) >> Deposit Instructions > No Bank Account > ជ្រើសយកធនាគារដែលលោកអ្នកនឹងធ្វើការដាក់ប្រាក់។
ចំនុចសំខាន់៖ សូមកុំភ្លេចបញ្ចូលលេខកូដដាក់ប្រាក់របស់លោកអ្នកដែលបានផ្តល់ដោយយើងខ្ញុំដូចដែលមាននៅក្នុងសេចក្តីណែនាំនៃការដាក់ប្រាក់។ លេខកូដដាក់ប្រាក់អនុញ្ញាតឲ្យយើងខ្ញុំកំណត់បាននូវការដាក់ប្រាក់របស់លោកអ្នក ហើយធ្វើការបញ្ចូលចំនួនទឹកប្រាក់ចូលទៅក្នុងសមតុល្យរបស់លោកអ្នកដោយស្វ័យប្រវត្តិ។
13. តើខ្ញុំអាចពិនិត្យមើលថាតើប្រាក់ដែលផ្ញើទៅបានជោគជ័យឬអត់ដោយរបៀបណា?
លោកអ្នកអាចពិនិត្យមើលស្ថានភាពនៃការផ្ញើប្រាក់របស់លោកអ្នកនៅលើកម្មវិធី Brastel Remit app ៖
- SENDING = ប្រាក់កំពុងនឹងផ្ញើទៅអ្នកទទួល
- DELIVERED = អ្នកទទួលបានទទួលប្រាក់
- តើខ្ញុំអាចស្វែងរកលេខយោង “reference number” នៅឯណា?
ដើម្បីទទួលប្រាក់នៅកម្ពុជា អ្នកទទួលនឹងតម្រូវឲ្យផ្តល់លេខយោង (reference number) នៃប្រតិបត្តិការជូនភ្នាក់ងារដកប្រាក់។ លោកអ្នកអាចស្វែងរកវានៅលើកម្មវិធី Brastel Remit app ។
សូមបើកកម្មវិធី។ នៅលើអេក្រង់ដើម (HOME screen) ពិនិត្យមើល “Recent Transfers” ឬ ចូលទៅកាន់ MENU > Transaction history > Transfers ។
ប្រសិនបើស្ថានភាពបញ្ញើបង្ហាញថា “SENDING” លោកអ្នកអាចផ្តល់លេខយោង (reference number) ទៅឲ្យអ្នកទទួលបាន។ សូមចុចប៊ូតុង “Share transfer details” ដើម្បីផ្ញើលេខយោង (reference number) ទៅពួកគាត់តាមរយៈអ៊ីមែល ឬសេវាកម្មផ្ញើសារដ៏ទៃទៀត។
14. តើខ្ញុំអាចប្រើប្រាក់ដែលនៅសល់ក្នុងសមតុល្យរបស់ខ្ញុំសម្រាប់ការផ្ញើប្រាក់លើកក្រោយបានដែរឬទេ?
បាទ/ចាស៎ លោកអ្នកអាច។
15. តើអត្រាប្តូរប្រាក់គិតនៅពេលណា?
អត្រាប្តូរប្រាក់នឹងគិតនៅថ្ងៃនិងពេលដែលបញ្ញើត្រូវបានដំណើរការ។
សូមចំណាំថាអត្រាប្តូរប្រាក់ដែលបង្ហាញនៅពេលដែលសំណើផ្ញើប្រាក់ត្រូវបានស្នើគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ ហើយអាចខុសពីអត្រាប្តូរប្រាក់ពិតប្រាកដ។
16. តើខ្ញុំអាចចុះឈ្មោះអ្នកទទួលលើសពីមួយនាក់បានដែរឬទេ?
បាទ/ចាស៎ វាអាចទៅរួចក្នុងការចុះឈ្មោះអ្នកទទួលលើសពីមួយនាក់។ លោកអ្នកអាចកែប្រែ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកទទួលបានគ្រប់ពេលតាមរយៈកម្មវិធី Brastel Remit App ។
17. តើខ្ញុំអាចកែប្រែចំនួនទឹកប្រាក់ដែលខ្ញុំបានដាក់ស្នើការផ្ញើបានដែរឬទេ?
ទេ ខ្លឹមសារនៃការផ្ញើប្រាក់មិនអាចផ្លាស់ប្តូរបានទេបន្ទាប់ពីត្រូវបានដំណើរការ។
18. តើខ្ញុំអាចទទួលរបាយការណ៍ប្រតិបត្តិការសម្រាប់នីតិវិធីពន្ធដែរឬទេ?
បាទ/ចាស៎ លោកអ្នកអាចព្រីន ឬចែករំលែករបាយការណ៍ផ្ញើប្រាក់របស់លោកអ្នកពីក្នុងកម្មវិធី។ សូមចូលទៅកាន់ Menu > Transaction History > Print a Remittance Statement ។
19. តើ Brastel Remit អាចបង្វិលប្រាក់សងវិញដែរឬទេ?
ជាធម្មតាយើងខ្ញុំមិនលុបចោលការធ្វើប្រតិបត្តិការដែលបានបញ្ជាក់ហើយនោះទេ ប៉ុន្តែការបង្វិលប្រាក់សងអាចធ្វើបានក្នុងករណីពិសេស។
ដើម្បីស្នើសុំការបង្វិលប្រាក់សង សូមចូលទៅកាន់ Menu > My Account > Refund ។ សូមចំណាំថា លោកអ្នកនឹងត្រូវបង់ថ្លៃសេវា ¥750 ។
20. តើការលុបចោលប្រតិបត្តិការធ្វើឡើងដោយរបៀបណា?
សូមទំនាក់ទំនងមកសេវាអតិថិជន។ បន្ទាប់ពីដំណើរការត្រូវបានបញ្ចប់ ប្រាក់នឹងត្រូវបង្វិលចូលក្នុងសមតុល្យរបស់លោកអ្នកវិញ។ លោកអ្នកអាចធ្វើការផ្ញើជាថ្មី ឬប្រសិនបើលោកអ្នកចង់ទទួលប្រាក់ត្រលប់ចូលគណនីធនាគាររបស់លោកអ្នកវិញ លោកអ្នកអាចស្នើសុំការបង្វិលប្រាក់សងពីក្នុងកម្មវិធី។
សូមចូលទៅកាន់ Menu > My Account > Refund ។ លោកអ្នកនឹងត្រូវបង់ថ្លៃសេវា ¥750 ។
21. តើខ្ញុំអាចផ្ញើប្រាក់ពីប្រទេសផ្សេងមកជប៉ុនបានដែរឬទេ?
ទេ បច្ចុប្បន្ននេះសេវារបស់យើងខ្ញុំគឺអាចធ្វើការផ្ញើប្រាក់បានតែពីជប៉ុនទៅប្រទេសផ្សេងៗតែប៉ុណ្ណោះ។
បញ្ជីឈ្មោះធនាគារនៅកម្ពុជាដែលអាចផ្ញើប្រាក់ទៅបាន (គិតត្រឹមថ្ងៃ 09/04/2021)
- ACLEDA BANK PLC - ធនាគារ អេស៊ីលីដា ភីអិលស៊ី
- ADVANCED BANK OF ASIA LTD (ABA Bank) - ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់
- Bank for Investment and Development of Cambodia Plc - ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី
- Bank of China (Hong Kong) Limited - ធនាគារ ចិន (ហុង កុង)
- Bank of India Phnom Penh Branch - ធនាគារ ឥណ្ឌា សាខាភ្នំពេញ
- Booyoung Khmer Bank - ធនាគារ ប៊ូយ៉ុង ខ្មែរ
- Bred Bank Cambodia Plc - ធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី
- Cambodia Asia Bank Ltd - ធនាគារ កម្ពុជា អាស៊ី
- Cambodia Post Bank Plc - ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
- CAMBODIAN COMMERCIAL BANK LTD - ធនាគារ កម្ពុជាពាណិជ្ជ
- Cambodian Public Bank Ltd - ធនាគារកម្ពុជាសាធារណៈ
- CANADIA BANK PLC - ធនាគារកាណាឌីយ៉ា ក.អ
- Cathay United Bank Cambodia Co, Ltd - ធនាគារ កាថេ យូណៃធីត
- CIMB Bank Cambodia Plc - ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
- FIRST COMMERCIAL BANK - ធនាគារ ពាណិជ្ជទីមួយ
- FOREIGN TRADE BANK OF CAMBODIA - ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
- Hong Leong Bank Cambodia PLC -ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី
- ICBC Limited Phnom Penh Branch - ធនាគារ អាយ ស៊ី ប៊ី ស៊ី
- JTrust Royal bank - ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់
- KASIKORN Bank Public Company Ltd - ធនាគារ កសិកន ផាប់ប្ល៊ីក ខមភេនី លីមីធីត
- Kookmin Bank Cambodia Plc - ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី
- KRUNG THAI BANK PUBLIC CO LIMITED - ធនាគារក្រុងថៃ ចំកាត់ (មហាជន)
- May Bank Phnom Penh Branch Plc - ធនាគារ មេយប៊ែង សាខាភ្នំពេញ ភីអិលស៊ី
- MB Bank Plc Phnom Penh Branch, Cambodia - ធនាគារ អ៊ឹមប៊ី សាខាភ្នំពេញ
- Mega International Commercial Bank - ធនាគារ មេហ្គា អ៊ិនធើណេសិនណល ខមមើសល
- Phillip Bank Plc - ធនាគារ ហ្វីលីព ភីអិលស៊ី
- Phnom Penh Commercial Bank - ធនាគារ ភ្នំពេញ ពាណិជ្ជ
- RHB Indochina Bank Limited - ធនាគារ អ អេច ប៊ី ឥណ្ឌូឆៃណា
- SACOMBANK CAMBODIA Plc - ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី
- Saigon Hanoi Bank Cambodia Plc - ធនាគារ សៃហ្គន-ហាណូយកម្ពុជា ភីអិលស៊ី
- Sathapana Bank Plc - ធនាគារ ស្ថាបនា ភីអិលស៊ី
- Shinhan Bank (Cambodia) Plc. - ធនាគារ ស៊ិនហាន (ខេមបូឌា) ក.អ
- Taiwan Cooperative Bank - ធនាគារ តៃវ៉ាន់ ខូអបភើរេធីវ
- Union Commercial Bank Plc - ធនាគារ សហពាណិជ្ជ ក.អ
- VATTANAC BANK LIMITED - ធនាគារ វឌ្ឍនៈ
- Vietnam Bank for Agriculture and Rural Development Cambodia Bank - ធនាគារ កសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម សាខាកម្ពុជា
FAQ 3004 -200206
ទំព័រហ្វេសប៊ុក៖ Brastel Cambodia
សេវាអតិថិជន Brastel Remit - 050-6860-1030
ចន្ទ - សុក្រ៖ 9:30 ដល់ 18:30 / សៅរ៍៖ 10:00 ដល់ 18:00 • ឈប់សម្រាកថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។
Help Center